ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ) និងវឌ្ឍនភាពនៃការរៀបចំសភាឌីជីថល
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ) និងវឌ្ឍនភាពនៃការរៀបចំសភាឌីជីថល(DIGITAL)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕