រដ្ឋសភារៀបចំបាឋកថាស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបាឋកថាស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ជូនដល់សមាជិក សមាជិកា រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលអញ្ជើញធ្វើបទបង្ហាញ ដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការពិសេសជំរុញការដោះស្រាយបញ្ហាវិស័យឯកជន។
បាឋកថា នាព្រឹកនេះ សម្របសម្រួលដោយ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា។
ក្នុងឱកាសនោះដែរ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍គន្លឹះស្តីពីគោលនយោបាយពាណិជ្ជកម្មកម្ពុជា៕