នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូច
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។
ការអំពាវនាវបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួនឯង មិនចាំបាច់មានបរទេសព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។
សម្ដេចអធិបតី បានគូសបញ្ជាក់ថា មិនអាចធ្វើអត្តឃាតនយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មានអ្នកណាចង់បំផ្លាញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ ៕