**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ក្រសួងអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ថ្នាំទឹកនោមផ្អែម ៣ប្រភេទ ដែលដាក់លក់លើអនឡាញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថបុរាណ ឬថ្នាំបំប៉នសុខភាពដែលថាអាចព្យាបាលជំងឺទឹកនោមផ្អែមបាន ខណៈជំងឺនេះទាមទារឱ្យមានការពិគ្រោះ និងវិនិច្ឆយខ្ពស់ជាមួយគ្រូពេទ្យ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី«ការផ្សព្វផ្សាយបំផ្លើស និងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម» ដែលចេញកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ បានឱ្យដឹងថា ការប្រកាសបដិសេធនេះធ្វើឡើងក្រោយក្រសួងសុខាភិបាលបានឃើញ មានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា  ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok… ដែលនិយាយថាអាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ នោះគឺជារឿងមិនពិត។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការចេញលក់ថ្នាំបំប៉ន ឬឱសថបុរាណ ដែលអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែមមានប្រសិទ្ធភាព ដោយមិនចាំបាច់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬចាក់អាំងស៊ុយលី បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ រហូតដល់ហ៊ានទិញផលិតផលទាំងនោះមកប្រើប្រាស់ ដោយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពថែមទៀតផង។ ក្នុងនោះការប្រើប្រាស់ថ្នាំទាំងនោះអាចធ្វើឱ្យអ្នកប្រើប្រាស់មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឱ្យជាតិស្ករក្នុងឈាមមិនប្រក្រតី ហើយអាចបណ្តាលឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង។

ក្រសួងបន្តថា ការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលបានត្រឹមត្រូវ ដោយការពឹងផ្អែកលើការព្យាបាលដែល គ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឱ្យមានជំងឺសរសៃប្រសាទ ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគ។

ក្រសួងបានបន្ថែមថា ការខូចខាតសរីរាង្គបណ្តាលមកពីការប្រើប្រាស់ឱសថ ឬផលិតផលបំប៉នសុខភាព ឬឱសថ បុរាណគ្មានចុះបច្ឆិកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់ និងកង្វះអាហារូបត្ថម្ភ ដោយការព្យាបាលមិនសមស្របមួយចំនួនអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ដែលអាចនាំឱ្យមានកង្វះអាហារូបត្ថម្ភ ធ្វើឱ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែមានភាពស្មុគស្មាញ។

ជាមួយគ្នានោះផងដែរ ក្រសួងសុខាភិបាលក៏អំពាវនាវឱ្យពលរដ្ឋកុំប្រើប្រាស់ថ្នាំទាំងអស់នោះ ហើយស្នើឱ្យដល់ប្រជាពលរដ្ឋ និងអ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆយ និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យនិងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត៕

អត្ថបទដែលជាប់ទាក់ទង