អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ត្រូវបានផ្តល់ជូនសាលាពលទាហាន យោធភូមិភាគពិសេស
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហាន យោធភូមិភាគពិសេស បាទទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមមាន៖ ថវិកាសម្រាប់ទ្រទ្រង់សាលា, ថវិកាហូបរបស់យោធាចារ្យ និងគ្រូគ្រប់គ្រង សរុបចំនួន ៨,៩៧៥,០០០រៀល។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ ។
ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលា ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ៕