ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ីលើកទី៥
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូល សម្រាប់ការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។