**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងនាំយកថវិកា ស.ម.ន ទៅប្រគល់ជូនគ្រួសារសពអនុសេនីយ៍ឯក ប្រាក់ ប៊ុនសឿន នាយរងប៉ុស្តិ៍ស្វាយព្រៃ នៃវរសេនាតូចនគរបាលការពារព្រំដែន៨១៥

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស រួមដំណើរដោយលោកវរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងជំនួយការដឹកនាំការងារព្រំដែន ទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន៨លានរៀល ក្នុងនោះចំនួន៦លានរៀល ជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា និង២លានរៀលទៀតជាថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនគរ​បាលនៃអង្គភាពវរសេនាតូចការពារព្រំដែនគោក៨១៥ ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ប្រាក់ ប៊ុនសឿន នាយរងប៉ុស្តិ៍ការពារព្រំដែនស្វាយព្រៃ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ។

សពលោកអនុសេនីយ៍ឯក ប្រាក់ ប៊ុនសឿន ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានពាំនាំការចូលរួមរំលែកនូវមណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពពីសំណាក់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់ ចំពោះការបាត់បង់ស្វាមី លោកឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ។ មួយវិញទៀតការស្លាប់របស់ លោកអុសេនីយ៍ឯក ប្រាក់ប៊ុនសឿន គឺជាការបាត់បង់មន្ត្រីនគរបាល១រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែកអង្គភាពវរសេនាតូចនគរបាលការពារដែនគោក៨១៥ បានបាត់បង់មន្ត្រីនគរបាល០១រូបដែលធ្លាប់ បំពេញភារកិច្ចបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖ថវិកាចំនួន៦លានរៀលនេះគឺជាថវិការបស់សមាគមមិត្តនគរ​​បាលជាតិកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមកចំពោះមន្ត្រីនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមដែលមានទុក្ខធុរៈក្នុងគ្រួសារ ក្នុងនោះមន្ត្រីនគរបាលជាសមាជិក មរណភាពទទួលបានថវិកាចំនួន៦លានរៀល ស្វាមីឬភរិយារបស់សមាជិក មរណភាពទទួលបានថវិកាចំនួន២លានរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង