ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់សមាគមស្វាយចន្ទីនៅខេត្តកំពង់ធំយកទៅអនុវត្តន៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់សមាគមស្វាយចន្ទីនៅខេត្តកំពង់ធំ។
អនុសាសន៍ទាំងនោះរួមមាន៖ទី១.បានផ្ដល់អនុសាសន៍ស្ដីពីការថែទាំ និងការបង្កើនផលស្វាយចន្ទី,ទី២.ការប្រើប្រាស់ជីក្នុងការដាំស្វាយចន្ទីមុនពេលផ្កានិងពេលកំពុងផ្កា,ទី៣.បង្កើនការកែច្នៃស្វាយចន្ទី និងការប្រមែប្រមូលវិនិយោគគិនក្នុងស្រុកដើម្បីចូលរួមជាមួយសមាគម។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានប្រាប់ពីរបៀបនៃការគ្រប់គ្រងទុនក្នុងការប្រើប្រាស់ផងដែរ ដែលក្នុងនោះរួមមានទុនក្នុងការវិនិយោគសម្រាប់កែច្នៃ, ទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទី និងទុនប្រើប្រាស់ការពារសម្រាប់ប្រើប្រាស់ក្នុងគ្រោះមហាន្តរាយ៕