ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមានមូលដ្ឋាននៅស្រុកស្ទោង ខេត្តកំពង់ធំ
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី បានចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមានមូលដ្ឋាននៅស្រុកស្ទោង ខេត្តកំពង់ធំ។
រោងម៉ាស៊ីនកិនស្រូវនេះ ទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធតាមរយៈធនាគារ ARDB។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានស្នើដល់ម្ចាស់រោងម៉ាស៊ីនអោយធ្វើការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាពតាមតម្លៃសមស្រប នៅរដូវប្រមូលផលខាងមុខ ដោយចៀសវាងការបង្អាប់តម្លៃ៕