**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញបើកវគ្គបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីរដ្ឋបាលតុលាការ ជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលបន្តដល់មន្រ្តីរដ្ឋបាលតុលាការនៃសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីរដ្ឋបាលតុលាការជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលបន្តដល់មន្រ្តីរដ្ឋបាលតុលាការនៃសាលាដំបូងរាជធានី-ខេត្ត នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលដំបូងបង្អស់ ដែលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាបានរៀបចំឡើងជាពិសេសសម្រាប់មន្ត្រីរដ្ឋបាលតុលាការនៃសាលាជម្រះក្តី ហើយវគ្គបណ្តុះបណ្តាលលើកដំបូងនេះមានសិស្សសរុបចំនួន ១០០ រូប ក្នុងនោះ ៥០ រូប ជាមន្ត្រីរដ្ឋបាលតុលាការដែលត្រូវបណ្តុះបណ្តាលដំបូង និង ៥០ រូប ជាមន្ត្រីរដ្ឋបាលតុលាការដែលត្រូវបណ្តុះបណ្តាលបន្ត។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ជាពិសេស សាលាច្បាប់ ត្រូវរៀបចំបង្កើតឱ្យបានទៀងទាត់នូវវគ្គបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលតុលាការ ទាំងវគ្គបណ្តុះបណ្តាលដំបូង ទាំងវគ្គបណ្តុះបណ្តាលបន្ត ដើម្បីធានាថា មន្ត្រីរដ្ឋបាលតុលាការអាចបម្រើការងារនៅតាមអង្គភាពរៀងៗខ្លួន ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់សិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះដោយយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង ទាំងលើការពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយជាធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ប្រកបដោយសក្តានុពល ព្រមទាំងមានសមត្ថភាពខ្ពស់ និងពិតប្រាកដ នៅពេលចេញទៅបម្រើការងារនៅតាមអង្គភាពរដ្ឋបាលតុលាការរបស់ខ្លួនវិញ។

ជាមួយគ្នានេះផងដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលការណ៍ “គុណាធិបតេយ្យ” ជាគោលការណ៍ដ៏សំខាន់មួយក្នុងដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយសម្រាប់វិស័យយុត្តិធម៌ ក៏បាន និងកំពុងពង្រឹង និងលើកកម្ពស់ជាបន្តបន្ទាប់នូវការអនុវត្តនូវគោលការណ៍គុណាធិបតេយ្យនេះ តាមរយៈការដាក់ចេញនូវទិសដៅកែទម្រង់ដោយផ្តោត ទាំងលើការជ្រើសរើសមន្រ្តី, ការបណ្តុះបណ្តាលមន្រ្តី និងការអនុវត្តការងាររបស់មន្រ្តី ផ្អែកតាមទិសស្លោក ៖ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព”៕

អត្ថបទដែលជាប់ទាក់ទង