**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។

ក្រៅពីណែនាំពីជីវិតរស់នៅបរទេសឃ្លាតពីគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យលាភីអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេសទៅកាន់បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ជូនមិត្តភក្តិជាជនបរទេសឱ្យស្គាល់ពីកម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្នុងនាមជាបញ្ញវន្ត។

គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃនេះជាលើកទី៦ ហើយដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០២០មក ៕

អត្ថបទដែលជាប់ទាក់ទង