ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីភាព ក្នុងពិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម លៀវ ចិនចុង (Liu Zhenzhong) អគ្គលេខាធិការរងនៃមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) និងមន្ត្រីជាច្រើនរូបទៀត៕