**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ

សមាជិក ប.ស.ស. បង្ហាញការពេញចិត្តចំពោះការទៅទទួលសេវានៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

ភ្នំពេញ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅកម្ពុជា មានលក្ខណៈស្តង់ដាបែបទំនើប និងទាន់សម័យ ដែលស្ថិតនៅក្នុងទឹកដីសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សព្វថ្ងៃមន្ទីរពេទ្យដ៏ល្អមួយនេះកំពុងមានពលរដ្ឋមកទទួលសេវារហូតជិតមួយពាន់នាក់ក្នុងមួយថ្ងៃៗ ដែលក្នុងនោះ សមាជិក ប.ស.ស. មានប្រមាណជាង ៥០ភាគរយ មកទទួលសេវាថែទាំសុខភាពនៅទីនោះផងដែរ ។

លោកស្រី ទូច ចាន់ធឿន សមាជិក ប.ស.ស. ជាស្រ្តីវ័យកណ្តាលម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស. ជាច្រើននាក់ ដែលបានមកទទួលសេវាថែទាំសុខភាពក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព លោកស្រីបានបង្ហាញអារម្មណ៍ពិតថា លោកស្រីពិតជារំភើប និងកក់ក្តៅខ្លាំងណាស់ ដែលលោកស្រីត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស. ដូចជាលោកស្រី។

លោកស្រីបន្តថា សម្រាប់ការព្យាបាលជំងឺរបស់លោកស្រី ប្រសិនបើគ្មានប័ណ្ណ ប.ស.ស. ទេ នោះមិនដឹងថាគាត់ត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ ហើយគាត់ក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលនោះដែរ។

លោកស្រីបន្តថា រូបគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស.។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យរដ្ឋដែលធំជាងគេបំផុតនៅកម្ពុជា ដោយមានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាលអ្នកជំងឺ និងមិនចាញ់មន្ទីរពេទ្យនៅបណ្តាប្រទេសជិតខាងនោះទេ។

លោកវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យ បានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. ក៏ដូចជាប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាដើម គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីមន្ទីរពេទ្យជាតិតេជោសន្តិភាព ត្រូវបានសម្ភោធបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្តួចផ្តើមកសាងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះ មានពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់ ដោយគ្រាន់តែមួយថ្ងៃ គឺមានពលរដ្ឋមកទទួលសេវាចំនួន ៦៣០នាក់ ហើយក្នុងនោះ មានអ្នកជំងឺជាសមាជិក ប.ស.ស. (ប្រើប្រាស់ប័ណ្ណ ប.ស.ស.) មានរហូតដល់ ៣២៥នាក់ ដែលស្មើជាងពាក់កណ្តាលនៃអ្នកជំងឺសរុប ក៏បានមកទទួលសេវានៅទីនេះផងដែរ។

សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈមានចំនួន ៤៤០ ៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង