ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តម លោកជំទាវ អគ្គនាយករង ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប ៕