ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាលើវិធាន និងនីតិវិធីសាកល្បងពន្លឿនការរៀបចំ ដំណើរការ និងលំហូរឯកសារ
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង ទទួលបន្ទុកអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវិធាន និងនីតិវិធីសាកល្បងពន្លឿនការរៀបចំដំណើរការ និងលំហូរឯកសារនៅក្នុងអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ជាប្រធានការិយាល័យនិងមន្រ្តី នៅក្រោមចំណុះអគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ជាច្រើនរូបផងដែរ៕