គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជេីញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលេីកទី៧របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ស្តីពីគ្រឿងញៀន នៅប្រទេសឡាវ
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រួមជាមួយ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ និងឯកឧត្តម ហ៊ាង ធុល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃរដ្ឋសភា បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការពិគ្រោះយោបល់ស្តីពីគ្រឿងញៀនរបស់អន្តរសភាអាស៊ាន(AIPA) នៅទីក្រុងហ្លួងព្រះបាងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Khambay DAMLATH អនុប្រធានរដ្ឋសភាឡាវ ដោយមានការស្វាគមន៍ពី ឯកឧត្តម Khamkhan Chanthavisouk អភិបាលខេត្តហ្លួងព្រះបាង និងការចូលរួមពីសភាប្រទេសជាសមាជិកអាយប៉ា ចំនួន៩ប្រទេស លើកលែងតែសភាសហភាពមីយ៉ាន់ម៉ាមិនបានចូលរួម។
ក្នុងនោះក៏មានការចូលរួមចែករំលែកព័ត៌មាន និងបទពិសោធពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជា៖ តំណាងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតឡាវ តំណាងឧត្តមមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀន(ASOD) និងតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ។ល៕