**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែង ស៊ីសង ជល់មាន់ ៧នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចព្រៃខ្មោច ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែង ស៊ីសងខុសច្បាប់(ជល់មាន់) បានចំនួន ៧ នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០: ២០នាទី ចុះល្បាតក្នុងភូមិសាស្រ្ដស្រុកត្បូងឃ្មុំ ប្រទះឃើញទីតាំងលួចលេងល្បែងស៊ីសង(ជល់មាន់) នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយសមត្ថកិច្ច បានធ្វើការបង្ក្រាប ឃាត់ខ្លួនអ្នកលេងល្បែងបាន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួន។

បើតាមរបាយការណ៍ របស់ លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលទូរទស្សន៍ជាតិត្បូងឃ្មុំ ទទួលបាន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សួន ទី និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងសមត្ថកិច្ចយើង ធ្វើកិច្ចសន្យាអប់រំ បញ្ឈប់មិនឲ្យមានការលេងល្បែងស៊ីសង បន្តទៅទៀត និងបានឲ្យត្រឡប់ទៅមូលដ្ឋានវិញ។

គួបញ្ជាក់ផងដែរថា ការចុះល្បាតក្នុងភូមិសាស្រ្ដស្រុកត្បូងឃ្មុំ ប្រទះឃើញទីតាំងលួចលេងល្បែស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សមត្ថកិច្ច បានធ្វើការបង្ក្រាប ឃាត់ខ្លួនអ្នកល្បែងបាន ចំនួន ៧នាក់ និងវត្ថុតាង រួមមាន៖ ១.ម៉ូតូចំនួន ១៤គ្រឿង, ២.បង់រុំមាន់មួយចំនួន, ៣.ជញ្ជីងថ្លឹងមាន់ចំនួនមួយ(១) , ៤.កន្រ្តក់ដាក់មាន់ ចំនួនមួយ(១), និង ៥.មាន់ចំនួន ២ក្បាល(ងាប់) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង