**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក អបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖​ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប Asad Yaqub ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដែលយើងបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែលលោក Asad Yaqub ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

លោក Asad Yaqub អាសាដ យ៉ាកុប បានគោរពជូនពរក្នុងឱកាសខួបកំណើតរបស់ សម្តេច និងបានសម្តែងនូវការអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ សីហាកន្លងទៅ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសមានចិត្តរបស់សម្ដេចដែលបានចំណាយពេលវេលាទទួលជួប លោកនិងសហការី នៅពេលនេះ។
លោក Asad Yaqub បានកោតសរសើរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសប្រកបដោយជោគជ័យ និងបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេមួយដែលបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលបានជាប់ចំណាត់ថ្នាក់នៅអាស៊ី ហើយ ដែលឈានទៅដល់ការបើកសាលារៀនមុនគេ ពោលគឺមុនសហរដ្ឋអាមេរិកទៅទៀត។

លោក Asad Yaqub ក៏បានបន្តគូសបញ្ជាក់ផងដែរ អំពីជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈរបស់កម្ពុជា​ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ និងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games នាពេលកន្លងទៅ។

លោកក៏បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូននិងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរចំពោះភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការជូនពរថ្ងៃខួបកំណើតសម្ដេច និងការអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយសម្ដេចបានជម្រាបជូនថា ការជីកព្រែកនេះ ពិតជាមានសារៈសំខាន់ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ជាមួយគ្នានោះ តំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ ពីព្រោះថា ព្រែកជីកនេះ នឹងផ្ដល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាកសិករធ្វើស្រែ និងដំណាំផ្សេងៗទៀត។ ព្រែកជីកនេះ ក៏ជួយជម្លៀសទឹកជំនន់ ហើយនឹងលើកតម្កើង​​វិស័យទេសចរណ៍ទៀតផង។

សម្តេចតេជោក៏បានអរគុណដល់លោក Asad Yaqub ដែលបានរួមសុខរួមទុក្ខជាមួយកម្ពុជានៅក្នុងពេលមានជំងឺកូវីដ-១៩។ នាឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកបទពិសោធក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានមើលស្រាលកម្ពុជាថាមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ តែផ្ទុយទៅវិញកម្ពុជាបានអនុវត្តដោយជោគជ័យនូវការគ្រប់គ្រងជំងឺកូវីដ-១៩នោះ ។ យុទ្ធនាការ ៣កុំ ៣ការពារ របស់ សម្តេច បូកផ្សំនឹងអភិក្រមផ្ការីក សំដៅពង្រាយការចាក់វ៉ាក់សាំងទូទាំងប្រទេសដើម្បីពង្រឹងភាពសុំាសហគមន៍ និងយន្តការប្រតិបត្តិការឆាប់រហ័សដទៃទៀត​ បានធ្វើឱ្យកម្ពុជាអាចទប់ស្កាត់វិបត្តិកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ សម្ដេចបន្តថា ចិនគឺជាប្រភពដ៏សំខាន់នៃការផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា ហើយប្រទេសដទៃទៀត ក៏បានរួមផ្សំផ្តល់វាក់សាំងផងដែរ។ សម្តេច បានបន្ថែមថា ឱកាសគុណវិបត្តិតែងបង្កប់នូវកាលានុវត្តភាព តួយ៉ាងវិបត្តិជំងឺកូវីដ-១៩បានជួយពន្លឿនផ្នែកឌីជីថលនៅកម្ពុជា រួមមានការសិក្សាតាមប្រព័ន្ធអនឡាញ ការទូទាត់ទំនិញតាមរយៈ QR Code ដោយមិនចាំបាច់ប្រើសាច់ប្រាក់ជាដើម ក៏ដូចជាបានបង្ហាញពីការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការរួមចំណែកវិភាគទានដោយស្ម័គ្រចិត្តពីវិស័យឯកជនផងដែរ។ សម្តេចតេជោក៏បានអរគុណដល់សប្បុរសជននានា ពាណិជ្ជករ ដែលបានចូលរួមក្នុងចលនាផ្ដល់ជាជំនួយឧបត្ថម្ភផ្សេងៗ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ សម្ដេចក៏បានរំលឹកពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានផងដែរក្នុងឆ្នាំ២០២២ ក៏ទទួលបាននូវភាពជោគជ័យផងដែរ ដោយថ្នាក់ដឹកនាំពីបណ្ដាប្រទេសធំៗបានមកចូលរួម ដូចជាសហរដ្ឋអាមេរិក កាណាដា ចិន កូរ៉េខាងត្បូង ជប៉ុនជាដើម។ល។
ទាក់ទងទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម សម្តេចបានរំលឹកថា កាលពីមុនកម្ពុជាបានសុំការយោគយល់ពីប្រទេសអាស៊ានក្នុងការពន្យារពេលនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ខណៈដែលពេលនោះ កម្ពុជាត្រូវយកពេលវេលានិងថវិកា សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ សម្តេចតេជោក៏បានផ្ដល់នូវទស្សនាទានថ្មីមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ គឺការផ្ដល់ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរ ដោយមិនមានការគិតប្រាក់ពីកីឡាករ ប្រតិភូកីឡាពីប្រទេសអាស៊ាន។ សម្តេច បានបន្តថា នេះជាចក្ខុវិស័យក្នុងការជំរុញការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងអាស៊ាន។
ចំពោះការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ សម្ដេចបានរំលឹកពីបទពិសោធន៍របស់កម្ពុជាក្នុងអតីតកាល ដែលរាល់ការផ្ទរអំណាច ម្ដងៗតែងមានភាពច្របូកច្របល់។ ការផ្ទេរអំណាចនាពេលនេះ គឺដើម្បីសុខសន្តិភាព ស្ថិរភាពយូរអង្វែង។

មុននឹងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងពីសភាពការណ៍តានតឹងមួយចំនួននៅជុំវិញពិភពលោក នឹងបានកត់សម្គាល់ថា សន្តិសុខថាមពលអាចមានផលប៉ះពាល់ដល់យើង តែសន្តិសុខស្បៀងត្រូវតែធានាឱ្យបានដាច់ខាត។ សម្តេច ក៏បានជូនពរ លោក អាសាដ យ៉ាកុប សម្រាប់ភារកិច្ចថ្មីនាពេលខាងមុខ និងសង្ឃឹមថាអ្នកបន្តវេនថ្មីនឹងបន្តសហការកាន់តែជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង