**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារបន្ត ដល់កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែកក្កដា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៤) និងបានដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ លោកមេបញ្ជការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលផ្លែផ្កា គួរជាទីមោទនះ និងបានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងអនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អពិសេសការផ្សព្វផ្សាយគោលនគរបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត សម្រាប់អនុត្តដូចខាងក្រោម៖

-ជម្រុញកសាង និងចាត់តាំងអនុវត្តឲ្យស្របនូវផែនការសកម្មភាពរបស់ផែនជំនាញនីមួយៗ និងផែនការសកម្មភាពរបស់អធិការដ្ឋាននគរបាលក្រុង/ស្រុក និង វរសេនាតូចនគរបាលការពារព្រំដែនគោក។

-ពង្រឹងការទប់ស្កាត់ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ និង បទល្មើសជួញដូរគ្រឿងញៀន។

-បន្តជម្រុញសកម្មភាពនិងអនុវត្តផែនការបង្កាទប់ស្កាត់ បង្ក្រាបក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

-ពង្រឹងការអនុវត្តន៍ ផែនការលេខ០២៣/ផក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្ត្រី និងកុមារ។

-បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ និង តាមគោលការណ៍ណែនាំរបស់់ គ.ស.ច.គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រឹតទាបបំផុត។

-ជម្រុញកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។

-បន្តធ្វើការចងក្រងមន្ត្រីនគរបាលដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT) ជាក្រុមសម្រាប់បម្រើឲ្យការងារជំនាញឌីជីថល នៅអង្គភាពស្នងការដ្ឋាន។

-ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង