**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ស ថេត៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ត្រូវរួមគ្នាដោះស្រាយ

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអនុញ្ញាតឲ្យ លោក អែនឌ្រូ ហឺរ៉ាប់ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃនាថ្ងៃទី៧ សីហា ។

ក្នុងជំនួបនេះដែរ លោក អែនឌ្រូ ហឺរ៉ាប់ បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលផ្តល់កិច្ចសហការបានយ៉ាងល្អ ជាមួយតំណាងស្ថាប័ន អនុវត្តច្បាប់របស់ភាគីអាមេរិកអមស្ថានទូត ប្រចាំនៅកម្ពុជាលើការងារ មាតុភូមិនិវត្ថន៍ពលរដ្ឋកម្ពុជា សញ្ជាតិអាមេរិក និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ការងារស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសជនជាតិអាមេរិកដែលរត់គេចខ្លួន និងបានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខបានយ៉ាងល្អជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកក្នុងកំឡុងពេលមកបំពេញទស្សនកិច្ច ឬចូលរួមកិច្ចប្រជុំនៅកម្ពុជា។បន្ថែមពីនេះ ភាគីអាមេរិក ក៏បានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដែលកំពុងមានការកើនឡើង ទាំងក្នុងតំបន់ និងទាំងក្នុងសកលលោក។ ភាគីអាមេរិក ក៏បានសន្យាចូលរួមចំណែកជាមួយនគរបាលជាតិកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតក្នុងការស្វែងរកជនសង្ស័យដែលប្រព្រឹត្តបទល្មើស ដើម្បីប្រមូលភស្តុតាង កសាងសំណុំរឿងផ្តន្ទាទោសជនល្មើស និងបណ្តាញពាក់ព័ន្ធទៅតាមផ្លូវច្បាប់។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់នគរបាលជាតិកម្ពុជាជាមួយ និងតំណាងស្ថាប័ន អនុវត្តច្បាប់របស់សហរដ្ឋអាមេរិក អមស្ថានទូតប្រចាំនៅ កម្ពុជា មានដូចជា ៖ ក្រុមការងារ Task Force FBI DEA HSI។

នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ គូបញ្ជាក់ថា «បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ត្រូវរួមគ្នាក្នុងការដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាព និងគាំទ្រ ចំពោះការបង្កើនកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសខាងលើនេះ និងបានស្នើភាគីពាក់ព័ន្ធទាំងអស់ អនុវត្តទៅស្របតាមខ្លឹមសារ នៃអនុស្សារណៈ នៃការយោគយល់គ្នាដែលមានស្រាប់ ។

នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា នគរបាលជាតិកម្ពុជា ត្រៀមសហការ ជាមួយភាគីអាមេរិក លើការងារផ្លាស់ប្តូរព័ត៌មាន ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកពលរដ្ឋអាមេរិក ដែលប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួនមកនៅកម្ពុជា ។

លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យភាគីទាំង២រួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដែលនាំឲ្យមានបទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ តាមរយៈការជួយសង្គ្រោះជនរងគ្រោះ ការស៊ើបអង្កេត និងបង្ក្រាបខ្សែរយៈបណ្តាញ ដើម្បីធ្វើការអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង