ជំនួយស្មារតី ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងចែករំលែក
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីជំនួយស្មារតី ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងចែករំលែក ដោយក្នុងនោះមាន៖
១. សួរសំណួរខ្លួនឯងសិនថា តើព័ត៌មាននេះពិតឬទេ?
២. ផ្ទៀងផ្ទាត់សិនថា តើមានការផ្សាយព័ត៌មានបែបនេះតាមបណ្តាញផ្សព្វផ្សាយ គួរឱ្យទុកចិត្តផ្សេងទៀតដែរឬទេ?
៣. ស្វែងរកឯកសារជាសំណេរ ឬសំឡេងដើម ដែលជាភស្តុតាងមកបញ្ជាក់។
៤. អាន ឬស្តាប់ឱ្យច្បាស់សិនថា តើខ្លឹមសារពិតប្រាកដចង់និយាយពីអ្វី?
៥. ពិនិត្យកាលបរិច្ឆេទដើម្បីដឹងថា តើជារឿងចាស់ ឬថ្មី?
៦. ពេលយល់ច្បាស់ហើយ សូមចូលរួមមតិយោបល់ពិភាក្សាដោយស្ថាបនា៕