**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

ឯកឧត្ដម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំគណៈគ្រប់គ្រងក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក

ភ្នំពេញ៖ នៅសាលប្រជុំនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហប្រធានក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកសិកម្ម និងទឹក ឯកឧត្ដម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈគ្រប់គ្រងក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ដែលជាសហដៃគូសម្របសម្រួលដូចជា អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា និងតំណាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាពទូទៅរយៈពេលបួនឆ្នាំ(២០២៥-២០២៨) សេចក្ដីព្រាងបឋមលក្ខខណ្ឌការងារ (ToR) របស់ក្រុមការងារ TWG-AW ដែលបានរៀបចំឡើងដោយលេខាធិការដ្ឋានក្រុមការងារ TWG-AW និងពិភាក្សាពីការចាប់ផ្តើមសកម្មភាពការងាររបស់ក្រុមការងារអន្តរក្រសួង កសិកម្ម-អភិវឌ្ឍន៍ជនបទ-ធនធានទឹក ដែលទើបនឹងបង្កើតឡើង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានឯកភាព និងកំណត់នូវកិច្ចការបន្ទាន់មួយចំនួនដូចជា៖

ទី១)លេខាធិការដ្ឋានក្រុមការងារ TWG-AW នឹងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ទាំងពីរដើម្បីកែសម្រួលខ្លឹមសារលក្ខខណ្ឌការងាររបស់ក្រុមការងារ TWG-AW ដូចដែលបានពិភាក្សា និងឯកភាព មុននឹងដាក់ឆ្លងសុំការឯកភាពពីក្រុមការងារ TWG-AW នាកិច្ចប្រជុំប្រចាំឆ្នាំ ពេលខាងមុខ។

ទី២)ផ្អែកលើលក្ខខណ្ឌការងាររបស់ក្រុមការងារ TWG-AW ដែលបានកែសម្រួលខាងលើ លេខាធិការដ្ឋានការងារ TWG-AW នឹងធ្វើការកែសម្រួលខ្លឹមសារដូចដែលបានពិភាក្សា និងសម្រេច ហើយផ្ញើសេចក្តីព្រាងផែនការដែលបានកែសម្រួលជូនតំណាងដៃគូអភិវឌ្ឍន៍ទាំងពីរ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ក្នុងចំណោមដៃគូអភិវឌ្ឍន៍សម្រាប់ការគាំទ្រផ្នែកថវិកាមុននឹងដាក់ឆ្លងសុំការឯកភាពពីក្រុមការងារ TWG-AW នាកិច្ចប្រជុំប្រចាំឆ្នាំនាពេលខាងមុខ។ លេខាធិការដ្ឋានក្រុមការងារ TWG-AW ក៏នឹងរៀបចំសេចក្ដីសង្ខេបបន្ថែម (ឯកសារទស្សនទាន) សម្រាប់សកម្មភាពការសិក្សារៀបចំយុទ្ធសាស្ត្រវិស័យ កសិកម្ម និងទឹក (២០២៩-២០៣៩)។

ទី៣)ស្នើឱ្យលេខាធិការដ្ឋានក្រុមការងារ TWG-AW រៀបចំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួង កសិកម្ម-អភិវឌ្ឍន៍ជនបទ-ធនធានទឹក ដើម្បីណែនាំសមាសភាពក្រុមការងារ ការបែងចែកការងារទទួលខុសត្រូវ ក៏ដូចជាពិភាក្សាអំពីការកំណត់កិច្ចការជាអាទិភាពដែលត្រូវអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង