«កីឡារស់ក្នុងសន្ដិភាព» ឆ្លុះបញ្ចាំងពីភាពសុខដុមរមនារបស់ប្រជាជនជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមកីឡាករយុវជនក្រសួងអធិការកិច្ច ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់គ្រួសារអធិការកិច្ច។
ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបន្តសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំ ថាក្រុមកីឡាបាល់ទាត់ របស់គ្រួសារអធិការកិច្ច បន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាក្រុម ដោយប្រកាន់ខ្ជាប់នូវការគោរពនូវវិធានលក្ខន្តិកៈនៃការប្រកួត ដើម្បីឈានទៅដណ្តើមបាននូវជ័យជម្នះ និងកិត្តិយសជូនក្រសួងអធិការកិច្ច៕