ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៧ នៃការបង្កើតអាស៊ានក្នុងឆ្នាំ១៩៦៧
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការរៀបចំពីធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៧ នៃការបង្កើតអាស៊ានក្នុងឆ្នាំ១៩៦៧។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីសំណាក់ប្រធាន និងតំណាងរបស់ស្ថានបេសកកម្មបរទេស ប្រចាំរាជធានីភ្នំពេញ។
ពិធីនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកកម្ពស់ការយល់ដឹងពីដំណើរការនៃការកសាងសហគមន៍អាស៊ាន និងរំលេចនូវសមិទ្ធផលការងារជាច្រើនដែលសម្រេចបានដោយអាស៊ាន នាឆ្នាំកន្លងមក ៕