**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩**សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលា ទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤**ឯកឧត្តម ជា ប៉ោ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើងនៅហ្វីលីពីន ឈ្នះមេដាយចំនួន ៣ គ្រឿង**បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន**បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាចូលជាធរមាននៅថ្ងៃពុធនេះ**ក្រសួងសាធារណការ ណែនាំគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងក្រោមឱវាទ**កម្ពុជា-ជប៉ុន ពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ**ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ បណ្ណសារ ជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេស ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ ដូច្នេះត្រូវគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើបទបញ្ជាផ្ទៃក្នុងនៃការប្រជុំរបស់ក្រុមប្រឹក្សាបណ្ណសារ និងពិភាក្សាលើការកំណត់ទិសដៅអាទិភាពការងារ ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាមន្រ្តីជាន់ខ្ពស់តាមបណ្តាក្រសួង-ស្ថាប័ននានា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក សមាជិកា នៃក្រុមប្រឹក្សាបណ្ណសារជាច្រើនរូប។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកិច្ចប្រជុំនេះ គឺជាជំហានដំបូងដ៏មានសារៈសំខាន់សម្រាប់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីចាប់ផ្ដើមដំណើរការសកម្មភាពតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ស្តីពីបណ្ណសារ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាបណ្ណសារ។ ក្រុមប្រឹក្សាបណ្ណសារ មានតួនាទីសំខាន់ៗមួយចំនួនដូចជាធ្វើសំណើអំពីគោលនយោបាយក្នុងការគ្រប់គ្រងបណ្ណសារ, កំណត់នូវគោលការណ៍ និងនីតិវិធីក្នុងការជ្រើសរើស វាយតម្លៃ និងការបំផ្លាញចោលអន្តរបណ្ណសារ, ការរក្សាទុកបណ្ណសារស្ថាពរ និងអំពីរយៈពេលកំណត់ក្នុងការប្រគល់នូវបណ្ណសារសាធារណៈ និងផ្ដល់យោបល់ទាក់ទងនឹងបណ្ណសារឯកជនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ឬបេតិកភណ្ឌជាតិ។ ដូចនេះ ក្រុមប្រឹក្សាបណ្ណសារត្រូវរៀបចំគោលការណ៍ និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងឯកសារ និងបណ្ណសារទូទាំងប្រទេសឱ្យមានការឯកភាពគ្នា ជាពិសេសរក្សាបាននូវបណ្ណសារដែលជាប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិសម្រាប់ការសិក្សាស្រាវជ្រាវ និងជាភស្តុតាងសម្រាប់មូលដ្ឋានឯកសារគតិយុត្តក៏ដូចជាការរៀបចំគោលនយោបាយសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តរបស់សង្គមជាតិ ជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ និងជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ការគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ ឲ្យបានល្អត្រឹមត្រូវ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការប្រឆាំងព័ត៌មានមិនពិតផងដែរ។ មនុស្សអាចបាត់បងជីវិតទៅបាន ប៉ុន្តែបណ្ណសារដែលកត់ត្រាពីស្នាដៃ និងសកម្មភាពការងាររបស់មនុស្សមិនអាចបាត់បង់បានទេ ហេតុនេះត្រូវតែយកចិត្ត ទុកដាក់គ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារទាំងនោះឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យបណ្ណសារ ដោយបានបង្កើតឱ្យមាននាយកដ្ឋានតម្កល់ឯកសារជាតិ ដើម្បីប្រមូល ទទួល គ្រប់គ្រង ថែរក្សា សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបណ្ណសារសាធារណៈដែលបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការគ្រប់គ្រងបណ្ណសារ គឺជាកិច្ចការដ៏ធំ និងមានចរិតយុទ្ធសាស្រ្ត។ ក៏ប៉ុន្តែការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជាយើង នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារយើងមិនទាន់មាននិហិតដ្ឋាន ឬឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនមានសភាពពុកផុយ រីឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារសម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស ជាពិសេសមន្ត្រី ទាំងចំនួនមន្រ្តី និងទាំងការយល់ដឹងរបស់មន្រ្តីពាក់ព័ន្ធនឹងការគ្រប់គ្រងបណ្ណសារ។ នេះមិនទាន់និយាយដល់ការធ្វើឌីជីថលភាវូបនីយកម្មនៃការគ្រប់ក្រងបណ្ណសារ ដែលជានិន្នាការ និងការប្រតិបត្តិនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃវិស័យបណ្ណសារនេះ កន្លងមកទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃការងារបណ្ណសារ និងកិច្ចការរាជកិច្ច កាលពីខែតុលា ឆ្នាំ២០២៣ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចខាងលើដោយផ្ទាល់ និងបានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន១០។
ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ជាការតម្រង់ទិសដៅការងារមួយចំនួន ដូចជា៖ (១).ការពិនិត្យលើសមាសភាពដែលត្រូវដាក់បន្ថែមជាសមាជិកក្រុមប្រឹក្សាបណ្ណសារគ្រប់ស្ថាប័នដែលចាំបាច់ ឱ្យគ្រប់ជ្រុងជ្រោយ, (២).ការរៀបចំក្រុមការងារចំពោះកិច្ចដើម្បីរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ណសារថ្មី ឱ្យស្របទៅនឹងទិដ្ឋភាពបច្ចុប្បន្នរបស់កម្ពុជា ជាពិសេសការវិវត្តនៃវិស័យឌីជីថល, (៣).ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងថែរក្សាបណ្ណសារសាធារណៈ ដើម្បីពង្រឹងការគ្រប់គ្រងថែរក្សាបណ្ណសារចំពោះមុខ ជាពិសេសពាក់ព័ន្ធនឹងការរក្សាទុក ឬបំផ្លាញចោលបណ្ណសារ ក៏ដូចជាការរៀបចំអង្គភាពទទួលបន្ទុកការងារបណ្ណសារ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, (៤).ការរៀបចំក្របខណ្ឌផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព សម្រាប់រយៈពេលខ្លី មធ្យម និងវែង ដោយផ្តោតជាពិសេសលើការរក្សាទុកបណ្ណសារដែលមានស្រាប់, (៥).ការរៀបចំក្របខណ្ឌរួម និងកម្មវិធីបណ្តុះបណ្តាលរួមកម្រិតជាតិ សម្រាប់ផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងបណ្ណសារដល់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសហការជាមួយដៃគូពាក់ព័ន្ធ និង(៦).បន្តកិច្ចសហការ ជាមួយដៃគូដើម្បីជួយជំរុញកិច្ចការបណ្ណសារបន្ថែមទៀត។

បន្ទាប់មក អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស និងបានអនុម័តលើបទបញ្ជាផ្ទៃក្នុងនៃការប្រជុំរបស់ក្រុមប្រឹក្សាបណ្ណសារ និងទិសដៅការងារ ដែលត្រូវអនុវត្តបន្ត ៕

អត្ថបទដែលជាប់ទាក់ទង