**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន

រដ្ឋបាលខេត្តព្រៃវែង ណែនាំឱ្យរុះរើស្លាកសញ្ញាពាណិជ្ជកម្ម ដែលមានផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងដល់ក្រុមហ៊ុន ឬបងប្អូនដែលជាម្ចាស់អាជីវកម្ម ឱ្យធ្វើការរុះរើស្លាកសញ្ញាពាណិជ្ជកម្ម ឬផ្ទាំងយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែងបានលើកឡើងថា ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ជាពិសេសការអូសទាញដល់ យុវជនឱ្យសេពគ្រឿងស្រវឹងឈានដល់ការប្រើប្រាស់អំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយគ្រឿង ស្រវឹងជាដើម ។

ដូចនេះដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម និងចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែងរដ្ឋបាលខេត្តសូមធ្វើ ការណែនាំដល់ លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ដូចខាងក្រោម៖

១-លោកអភិបាលក្រុង-ស្រុក ត្រូវធ្វើការជូនដំណឹងដល់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលបានផ្សព្វផ្សាយពាណិជ្ជកម្មដោយមានផ្ទាំងរូបភាពស្រាបៀរ ឬគ្រឿងស្រវឹង នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ឱ្យមកធ្វើ ការរុះរើផ្ទាំងរូបភាពនោះចេញ ដោយប្តូរទៅជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរូបភាពផ្សេង មិនមានខ្លឹមសារ ទាក់ទង ទៅនឹងស្រាបៀរ ឬគ្រឿងស្រវឹង ដោយទុករយៈពេល ២សប្តាហ៍ មុននឹងអាជ្ញាធរចុះអនុវត្ត វិធានការរុះរើ។

២-លោកអភិបាលក្រុង-ស្រុក ត្រូវចុះអនុវត្តវិធានការអប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួម សហការពីបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ក្នុងការអនុវត្តវិធានការនេះ។

៣-លោកអភិបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រធានការិយាល័យច្រកចេញចូលតែមួយ ត្រូវត្រួតពិនិត្យ សំណើបើកអាជីវកម្ម ឬលើកស្លាកយីហោនានា ដោយត្រូវជៀសវាង ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាលក្រុង-ស្រុក ចាត់ចែង និងអនុវត្តឱ្យបានល្អ ប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ជារៀងរាល់ខែ៕

អត្ថបទដែលជាប់ទាក់ទង