**រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា»**នាយកដ្ឋានសេដ្ឋកិច្ចបៃតង សហការជាមួយអង្គការ WWF រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី “ការលុបបំបាត់ប្លាសិ្ទក សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន”**ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល**អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ

កម្ពុជា-ជប៉ុនសហការគ្នាវិនិយោគធុរកិច្ចបៃតង ដើម្បីបង្កើតប្រភពចំណូល បន្ថែម តាមរយៈការលក់ឥណទានកាបូន

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមួយរបស់ជប៉ុន ដែលជាក្រុមហ៊ុនមានបទពិសោធន៍ នៅក្នុងវិស័យឥណទានកាបូន ដើម្បីសហការគ្នាក្នុងការវិនិយោគ ទៅលើឥណទានកាបូន ក្នុងការទាញយកចំណូលពីវិស័យនេះ ស្របពេលដែលកម្ពុជា បានដាក់គោលដៅជាប្រទេសអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០។

ការចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងនៅក្នុង  «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុត របស់ប្រទេសជប៉ុន» នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសហការនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ នូវការបំភាយនូវឧស្ម័ន ទៅលើលំហអាកាស។ បើតាមកិច្ចប្រជុំនៅក្នុងទីក្រុងបារីស បានតម្រូវឱ្យប្រទេស ដែលមានឧស្សាហកម្មជឿនលឿនធំៗ ដែលបានបញ្ចេញឧស្ម័នបំពុលបរិស្ថាន ត្រូវតែចូលរួមទិញ កាបូននេះ ខណៈប្រទេសដែលកំពុងអភិវឌ្ឍន៍ ត្រូវ ចូលរួមអនុវត្ត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ននេះ តាមដែលអាចធ្វើទៅបាន។

លោកបន្តថា នៅក្នុងធុរកិច្ចបៃតងនេះ មាន៥ផ្នែក គឺកសិកម្ម ឧស្សាហកម្ម បរិស្ថាន ដឹកជញ្ជូន និងសំរាម។ ការវិនិយោគនៅក្នុងវិស័យឥណទានកាបូន ទាមទារពេលវេលារយៈពេលវែង ក្នុងការសម្រេចបាន និងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមមានផលិតករ សហគមន៍ ម្ចាស់រោងចក្រឧស្សាហកម្ម ដឹកជញ្ជូន ចូលរួមរាប់ទាំងរាជរដ្ឋាភិបាលផង។

លោកបាន ឱ្យដឹងថា សម្រាប់កិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនជប៉ុននឹងចុះទៅពិនិត្យមើលតំបន់ ដែលមានសក្តានុពល ជាពិសេសតំបន់ផលិតដំណាំស្រូវនៅខេត្តព្រៃវែង និងនៅក្នុងខេត្តបាត់ដំបង។

បើតាមតួលេខដែលបង្ហាញដោយក្រុមហ៊ុន ជប៉ុនក្នុងមួយឆ្នាំ កម្ពុជាអាចទាញបានចំណូល ពីការធ្វើឥណទានកាបូនពីទីផ្សារពិភពលោក បានរហូតដល់១០០លានដុល្លារ សម្រាប់តែវិស័យកសិកម្មមួយប៉ុណ្ណោះ។

សូមជម្រាបថា «សន្និសីទ ស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុត របស់ប្រទេសជប៉ុន» បានធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជន តាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា បន្ទាប់ពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរ សម្តេចធិបតីក្នុងដំណើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២៣រួចមក សមាគមឧកញ៉ាកម្ពុជា បានបន្តធ្វើការ ជាមួយភាគីជប៉ុនជាហូរហែ។

លោកអ្នកឧកញ៉ាមានប្រសាសន៍ថា ការធ្វើធុរកិច្ចបៃតង និងឥណទានកាបូន នៅប្រទេសជប៉ុន ជាដែលនឹងត្រូវយកមកអនុវត្តកម្ពុជា នឹងជួយប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងតំបន់ក្នុងការធ្វើធុរកិច្ចបៃតង និងឥណទានកាបូននេះ។

សូមជម្រាបផងដែរថា ចាប់ពីថ្ងៃទី៦-៧-៨ ខែសីហា ឆ្នាំ២០២៤ នេះ គណៈប្រតិភូជប៉ុនចំនួន ២៤រូប ដែលអញ្ជើញមកបំពេញ ទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទស្សកិច្ចសិក្សានៅរោងចក្រនិងចំការអំពៅ ក្នុងខេត្តកំពង់ស្ពឺ, រោងចក្រ ខ្មែរ ប៊ែវើរីជីស ក្នុងទីក្រុង ភ្នំពេញ និងកសិដ្ឋានផលិតស្រូវ និងជីកំប៉ុស្តិ៍ ក្នុងខេត្តព្រៃវែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង