ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីក្នុងសាលាខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ បន្ទាប់ពីមានការជួសជុល និងកែលម្អរចនាសម្ព័នខ្លះ អស់រយៈពេលមួយខែ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តជូនដល់បងប្អូនមន្ត្រីរាជការក្នុងសាលាខេត្តឧត្តរមានជ័យ ដើម្បីប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងសាលាខេត្តទាំងមូល។