**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តម ហែម វណ្ណឌី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្មខេត្តកណ្តាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល ដើម្បីនិរន្តរភាពការងារកាន់តែប្រសើរ ដោយបានការចូលរួមពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងឯកឧត្តម លោក-លោកស្រីថ្នាក់ដឹកនាំក្រសួងផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមឱវាទ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចការងារបានយ៉ាងល្អប្រសើរ។

ឯកឧត្តមបន្តថា មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ជាសេនាធិការឲ្យក្រសួង លើការងារសម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តផ្សព្វផ្សាយ ណែនាំ អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់ក្រសួង គ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួលសកម្មភាពគ្រប់ផ្នែក ការងារបច្ចេកទេសរបស់មន្ទីរចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមដាន ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារទឹកស្អាតនៅតាមបណ្តាក្រុងស្រុកចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ សហការជាមួយក្រសួង អនុវត្តការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យ STI ចូលរួមគាំទ្រ ផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម SME, STI ទឹកស្អាត សម្របសម្រួល និងអនុវត្តការងារស្តង់ដារ និងមាត្រាសាស្ត្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ចនិងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធសម្តៅធ្វើយ៉ាងណាឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព។ ត្រូវចុះត្រួតពិនិត្យតាមក្រុមហ៊ុនឯកជនដែលកំពុងធ្វេីអាជីវកម្មទឹកស្អាតជូនប្រជាពលរដ្ឋតេីត្រឹមត្រូវតាមស្តង់ដាដែរឬទេ ព្រោះបេីទឹកមិនស្អាតវាប៉ះពាល់ដល់សុខភាព បរិស្ថាននិងអនាមយ័ក្នុងការរស់នៅ។

លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានឱ្យដឹងថានៅក្នុងខេត្តកណ្តាល ផលិតកម្ម-អាជីវកម្មទឹកស្អាតដំណើរការផ្គត់ផ្គង់តាមបណ្តាក្រុង-ស្រុកមាន ប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន ៥៦មូលដ្ឋាន ក្នុង នោះ៥៥មូលដ្ឋានជាអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន និង០១មូលដ្ឋាន ជាអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងចំណោមភូមិសរុបទាំងអស់ចំនួន ១០១០ភូមិ ភូមិមានបណ្តាញទឹកស្អាតទៅដល់មានចំនួន៩៦០ភូមិ ស្មើនិង៩៥.០៤% និងភូមិដែលមិនទាន់មានបណ្តាញទឹកស្អាតទៅដល់មានចំនួន៥០ភូមិ ស្មើនិង៤.៩៦% ចំនួនអតិថិជនបានតបណ្តាញទឹកស្អាតបានចំនួន១៩៧,៤១១អតិថិជន។បានចុះផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធនានា តាមបណ្តាមូលដ្ឋានរោងចក្រ/សហគ្រាស/ក្រុមហ៊ុន/សិប្បកម្មផលិតកែច្នៃ ភេសជ្ជៈ និងម្ហូបអាហារឱ្យ ធានាទាំងបរិមាណ គុណភាព សុវត្ថិភាព និងអនាម័យបានចំនួន ១២៩មូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង