**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី”

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

រដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រួមជាមួយរដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ បានបញ្ជាក់គោលជំហររបស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍រួមក្រោមប្រធានបទ៖ “ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាត ដើម្បីពង្រឹងភាពធន់ក្នុងតំបន់” និងបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖

១-បង្កើតទស្សនវិស័យអភិវឌ្ឍអាទិភាព និងយុទ្ធសាស្ត្រសុខាភិបាលអាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈ ASEAN SOMHD និង ASEAN Health Clusters ដោយបញ្ចូលមេរៀនបទពិសោធន៍ពីជំងឺកូវីដ-១៩ និងការគំរាមកំហែងផ្នែកសុខភាពសាធារណៈផ្សេងទៀត និងបញ្ហាប្រឈមឆ្លងវិស័យផ្សេងទៀតដែលមានផលប៉ះពាល់ដល់សុខភាព។

២-ពង្រីក និងបន្តនិរន្តរភាពនៃសកម្មភាពរួមក្នុងតំបន់ ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាពប្រព័ន្ធសុខភាពក្រោយជំងឺរាតត្បាត និងបង្កើនភាពធន់ក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបច្ចេកទេស ការកសាងសមត្ថភាព ការពង្រឹងមន្ទីរពិសោធន៍ និងការតាមដានជំងឺ។

៣-ពង្រីកយន្តការដឹកនាំវិស័យសុខាភិបាលអាស៊ានដែលមានស្រាប់ ដើម្បីជំរុញសន្តិសុខសុខភាពក្នុងតំបន់ ដោយបង្កើនគំនិតផ្តួចផ្តើមរបស់យើងស្តីពីការត្រៀមលក្ខណៈ ការការពារ ការស្រាវជ្រាវ និងសមត្ថភាពឆ្លើយតបចំពោះការគំរាមកំហែងសុខភាពនាពេលអនាគត និងការសង្គ្រោះបន្ទាន់ ក្នុងចំណោមបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់អាស៊ាន (EOC) មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន មជ្ឈមណ្ឌលនិម្មិត BioDiaspora អាស៊ាន បណ្តាញបណ្តុះបណ្តាលផ្នែករោគរាតត្បាតក្នុងតំបន់អាស៊ានបូក៣ និងបណ្តាញសុខភាពតែមួយអាស៊ាន។

៤-ជំរុញគំនិតផ្តួចផ្តើមក្នុងតំបន់រួមជាមួយដៃគូពាក់ព័ន្ធ លើការលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ ឆ្លើយតបទៅនឹងរាល់គ្រោះថ្នាក់ និងការគំរាមកំហែងដែលកំពុងកើតមាន ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ ធានាសុវត្ថិភាពចំណីអាហារ និងសេចក្តីប្រកាសទាក់ទងនឹងសុខភាព និងការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងប្រព័ន្ធសំរបសំរួលបន្ទាន់ផ្នែកសុខភាពសាធារណៈ ការបញ្ចប់គ្រប់ទម្រង់នៃកង្វះអាហារូបត្ថម្ភ ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ ការលើកកម្ពស់សុខភាពផ្លូវចិត្ត ការគ្រប់គ្រងសុខភាពគ្រោះមហន្តរាយ សុខភាពមនុស្សចាស់ដែលសកម្ម ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង សុវត្ថិភាព និងការពឹងផ្អែកលើខ្លួនឯងស្តីពីវ៉ាក់សាំង ឱសថ និងការធ្វើរោគវិនិច្ឆ័យ ការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ និងគំនិតផ្តួចផ្តើមសុខភាពតែមួយ។

៥-សេចក្តីប្រកាសរួមរបស់មេដឹកនាំអាស៊ានស្តីពីការពង្រឹងជីវសុវត្ថិភាពជីវសន្តិសុខក្នុងតំបន់ នឹងត្រូវដាក់ស្នើសុំអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥។

៦-ជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាសុខភាពឌីជីថល ដើម្បីកែលម្អលទ្ធផលសុខភាព លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងសម្របសម្រួលកិច្ចសហការឆ្លងព្រំដែន និងការផ្លាស់ប្តូរព័ត៌មានក្នុងចំណោមរដ្ឋសមាជិកអាស៊ាន រួមទាំងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីពន្លឿនការអនុម័ត និងការរួមបញ្ចូលដំណោះស្រាយសុខភាពឌីជីថល។

៧-ពន្លឿនប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី (ACPHEED) តាមរយៈការពិនិត្យបញ្ចប់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត (EA) និងកិច្ចព្រមព្រៀងប្រទេសម្ចាស់ផ្ទះ និងការបញ្ចូលសកម្មភាពនៅក្នុងផែនការអភិវឌ្ឍន៍វិស័យសុខាភិបាលអាស៊ានក្រោយឆ្នាំ២០២៥។

អង្គប្រជុំបានចាត់តាំងឧត្តមមន្ត្រីជាន់សុខាភិបាលអាស៊ាន ឱ្យអនុវត្តកិច្ចការបន្ទាន់ និងចំពោះមុខមួយចំនួន ដើម្បីគាំទ្រសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នៅក្នុងកិច្ចប្រជុំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងផលប្រយោជន៍រួម ស្របតាមចក្ខុវិស័យ បេសកកម្ម គោលដៅ យុទ្ធសាស្ត្រ និងអាទិភាពសុខភាពរបស់វិស័យសុខាភិបាលអាស៊ាន និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអាស៊ាន និងវិធាននៃនីតិវិធីស្តីពីការចូលរួមរបស់អង្គភាពជាមួយវិស័យសុខាភិបាលអាស៊ាន។
កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ដោយបានប្តេជ្ញាក្នុងការធ្វើបរិវត្តកម្ម និងអភិវឌ្ឍន៍សុខភាពអាស៊ានឱ្យមានភាពធន់ក្នុងបរិបទថ្មីសម្រាប់ក្រោយឆ្នាំ ២០២៥ ដោយកិច្ចប្រជុំបានសង្កត់ធ្ងន់លើការកំណត់អាទិភាពសុខភាព នឹងយកបទពិសោធន៍ដែលបាន ឆ្លងកាត់កន្លងមក ជាពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងជំរុញសន្តិសុខសុខភាព ដោយបង្កើតគំនិតផ្តួចផ្តើមដូចជាបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នអាស៊ាន មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន និងយន្តការសំខាន់ៗផ្សេងទៀតក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង