នគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ១២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណ:
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៣ទាបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើឃាត់ខ្លួនក្រុមក្មេងទំនើង កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណ: ស្ថិតនៅលើផ្លូវបេតុងស៊ូកាណូ២ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនចំនួន១២នាក់ និង ម៉ូតូ ចំនួន០៥គ្រឿង។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០៥គ្រឿង (ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ, ម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ, ម៉ូតូម៉ាកនិច ពណ៌ ស ខៀវ, ម៉ូតូម៉ាកនិច ពណ៍ ស ខៀវ, ម៉ូតូហុងដាសេរីចាស់មិនច្បាស់សេរីឆ្នាំមិនមានខោអាវ មានតែតួម៉ូតូ។
បច្ចុប្បន្នម៉ូតូខាងលើសមត្ថកិច្ចបានដកហូតរក្សាទុកជាបណ្ដោះអាសន្នរយៈពេល ៣ខែ៕