សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ពេលពិនិត្យផ្ទៃពោះ និងចាក់វ៉ាក់សាំងកូន ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ភ្នំពេញ៖ សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ពេលពិនិត្យផ្ទៃពោះ និងចាក់វ៉ាក់សាំងកូន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព
-ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី
-កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។
តើលោកអ្នកត្រូវភ្ជាប់ឯកសារអ្វីខ្លះ ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស.?
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
-ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
-លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលីដា
-សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង៕