សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង០៨គំរូ ជាមួយនិងក្រសួងការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង០៨គំរូ ជាមួយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។
សូមជម្រាបថា តំណាងធនាគារទាំង០៨គំរូ ក្នុងនោះរួមមាន៖ ១-ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២-ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣-ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤-ធនាគារកាណាឌីយ៉ា (Canadia Bank), ៥-ធនាគារ អេស៊ីលីដា (ACLEDA Bank), ៦-ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ៧-ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank), និង៨-ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC) ៕