លោកជំទាវ អុង សុភាវី ដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររយៈពេល ៥ឆ្នាំ ២០២៤-២០២៤ របស់ក្រសួងមហាផ្ទៃ ដែលបានរៀបចំនៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ពីសំណាក់ លោកជំទាវ ឯកឧត្តម ប្រធានក្រុមការងារយេនឌ័រតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ លោកជំទាវ អភិបាលរង នៃគណៈអភិបាលទាំង២៥រាជធានី-ខេត្ត និងលោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ សរុបចំនួនប្រមាណ ១១០រូប។