**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

ឧបនាយករដ្ឋមន្រ្តី ស សុខា អំពាវនាវឱ្យពលរដ្ឋ ថែរក្សាសុខភាពខ្លួនឯង និងគ្រួសារ ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និយាយជារួម និងដោយឡែក ប្រជាពលរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ខិតខំថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់និងទទួលការអប់រំ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងទៅកាន់អាជ្ញាធរ និងប្រជាពលដ្ឋ ក្នុងពិធីពិនិត្យនិងព្យាបាលជំងឺ រៀបចំនៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅពង្រឹងគុណភាពធនធានមនុស្ស ដូចមានកំណត់ក្នុងមុំនៃយុទ្ធសាស្រ្តបញ្ចកោណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខភាពសាធារណៈ ដោយបានពង្រឹងគុណភាពនៃការផ្ដល់សេវាពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃកាថែទាំសុខភាព។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយសារការមើលឃើញពីសារៈសំខាន់នៃសុខភាពសាធារណៈ ជាពិសេសុខុមាលភាពរបស់ប្រជាជននេះហើយ ទើបនៅកម្ពុជាមានបណ្ដាអង្គការ និងសមាគមជាតិ និងអន្តរជាតិជាច្រើន បាននិងកំពុងរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តួយ៉ាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ឬគ្រូពេទ្យ TYDA ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាក់ស្ដែងនៅថ្ងៃនេះផ្ទាល់ ក៏មានក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន កំពុងចូលរួមពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុកសង្កែដោយឥតគិតថ្លៃ។

គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន បានបំពេញបេសកកម្មនៅកម្ពុជារយៈកាល២០ឆ្នាំ ដោយចាប់ផ្តើមដំបូងក្រោមការជួយជ្រោមជ្រែងពីសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្រាប់បេសកកម្មនៅស្រុកសង្កែនេះ មានការសម្របសម្រួលពីលោកបណ្ឌិត ឈឹម ផាន់ណា ការចូលរួមពីគ្រូពេទ្យចំណានៗ មកពីប្រទេសចិន ថៃ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យក្នុងស្រុកមួយចំនួនទៀត ដោយប្រើវិធីសាស្រ្តពិនិត្យនិងព្យាបាលជំងឺទូទៅមួយចំនួនតាមវិធីសម័យ និងបុរាណ។

ក្នុងឱកាសនោះដែរ ឯកឧត្តមភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន ដែលបានសម្របសម្រួល ដោយមានការគាំទ្រពីក្រុមការងារសហភាពសហព័ន្ធយុវជន ស.ស.យ.ក និងក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ធ្វើឱ្យក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន មានលទ្ធភាពងាយស្រួលក្នុងការផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងក្រុមការងារលោកបណ្ឌិត ឈឹម ផាន់ណា ដែលមិនត្រឹមតែផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់អំណោយអង្ករជូនពលរដ្ឋទៀតផង៕

អត្ថបទដែលជាប់ទាក់ទង