ឯកឧត្តម សួស យ៉ារ៉ា ជួបប្រជុំជាមួយ ឯកឧត្តម ឈាង វុន ដើម្បីពិភាក្សាលើការងារថវិកាសម្រាប់ត្រៀមរៀបចំសម័យប្រជុំពេញអង្គលើទី១១ (IPTP)
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ (IPTP) នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភា ដើម្បីពិភាក្សាការងាលើថវិកាសម្រាប់ត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តមអគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជាជំនួយការ នៃលេខាធិការដ្ឋាន រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ៕