លោកជំទាវ ជូ ប៊ុនអេង បន្តដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤ ដោយមានការយាង និមន្ដ និងអញ្ជើញចូលរួមពី សម្ដេចព្រះអរិយវង្ស យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ សាកលវិទ្យាល័យ ព្រះសីហនុរាជ
តំណាងព្រះសង្ឃគណៈមហានិកាយ តំណាងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ តំណាងសាសនាគ្រឹស្ត តំណាងសាសនាឥស្លាម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អភិបាលរង រាជធានីភ្នំពេញ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ ព្រមទាំងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ៤៥ អង្គ/នាក់ ស្រី ១០ នាក់៕