លោកជំទាវ លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារកធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារកធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ៕