**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ទេសរដ្ឋមន្ត្រី គី តិច បន្តជួបជាមួយប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក លើកទី១០ ចំនួន៤០៣រូប

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមគី តិច ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានទទួលជួបជាមួយប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក លើកទី១០ ចំនួន៤០៣រូប (គិតមកទល់ពេលនេះប្រជាពលរដ្ឋដែលបានជួប ប្រគល់សិទ្ធិជូនក្រុមមេធាវីរាជរដ្ឋាភិបាលទាំង១០លើក មានចំនួនសរុប ៣៣៥៤រូប)។

សូមជម្រាបថា ក្រុមមេធាវីរាជរដ្ឋាភិបាល រួមជាមួយក្រុមការងារជំនួយ នឹងបន្តទទួលជួបប្រជាពលរដ្ឋរងគ្រោះ លើកទី១១ ចំនួនប្រហែល៤០០រូបទៀត នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងជំនួបលើកនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ច្បាស់ៗ នូវចំណុចសំខាន់ៗ ដែលចាំបាច់ត្រូវតែធ្វើជំនួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងគោលដៅពីរជាមូលដ្ឋានច្បាប់គឺ៖ ទី១-ទទួលបានការប្រគល់សិទ្ធិពេញលេញពីពលរដ្ឋរងគ្រោះជូនក្រុមមេធាវីរាជរដ្ឋាភិបាល និងដោយស្ម័គ្រចិត្ត ស្របតាមច្បាប់កំណត់ និងទី២-បញ្ជាក់អង្គហេតុ ឬកម្មវត្ថុ និងប្រមូលយកភស្តុតាងជាក់លាក់ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានរឹងមាំក្នុងការការពារក្តីតាមផ្លូវច្បាប់ ជូនប្រជាពលរដ្ឋរងគ្រោះ។

នៅក្នុងជំនួបនេះដែរ ប្រជាពលរដ្ឋរងគ្រោះក៏បានសំដែងនូវការគោរពអរគុណដល់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងសម្តេចតេជោហ៊ុន សែន ដែលជានិច្ចកាលលោកតែងតែគិតគូរ ការពារសិទ្ធិ និងផលប្រយោជន៏ ជូនប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ឋាន:នាទី និងនិន្នាការនយោបាយឡើយ។

តំណាងក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ទោះបីមានប្រជាពលរដ្ឋរងគ្រោះ នៅតែបន្តស្នើសុំការប្រគល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាល តែឯកសារពាក់ព័ន្ធដែលប្រជាពលរដ្ឋបានផ្តល់គ្រប់គ្រាន់កន្លងទៅក្រុមមេធាវីការពារក្តី ក៏បានសម្រេចដាក់ចូលតាមនីតិវិធីទៅសាលាដំបូង ខេត្តសៀមរាប ជាបណ្តើៗហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង