ដើមឥន្ធនេល ចំនួន១៦០០ដើម បានដាំនៅអមសងខាងវិថីសម្តេចតេជោ ហ៊ុន សែនសន្តិភាព ក្នុងក្រុងសៀមរាប
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមការងារដាំដើមឥន្ធនេល ចំនួន ១៦០០ដើម បានដាំនៅអមសងខាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព ចាប់ពីកែងក្រោលសេះ ដល់ផ្លូវជាតិលេខ៦ និងដើមក្ងោក ចំនួន ២០០ដើម ក្នុងសៀមរាប ខេត្តសៀមរាប ក្រោមការគាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា បានដាំនៅអមសងខាងវិថីមិត្តភាពកម្ពុជាកូរ៉េចាប់ពីស្តុបអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន គ្រួស ដល់ស្ថាននីយ៍ឥន្ធនៈ ណាវីបត់ឆ្វេងតាមផ្លូវ២២ម៉ែត្រ រហូតដល់មុខវត្តគោកប៉ាទ្រី។
ឯកឧត្តម អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញេីបងប្អូនប្រជពលរដ្ឋនាំគ្នាជួយថែរក្សាដើម្បីឲ្យខេត្តសៀមរាបមានភាពស្រស់បំព្រង និងទៅជាខេត្តបៃតងនាពេលខាងមុខ៕