**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

EU រឹតបន្តឹងការគ្រប់គ្រងព្រំដែនចំពេលមានអំពើហឹង្សារបស់ក្រុមក្មេងទំនើង

បរទេស៖ ក្រសួងយុត្តិធម៌ដាណឺម៉ាកបានឲ្យដឹងថា ប្រទេសដាណឺម៉ាកនឹងពង្រឹងការគ្រប់គ្រងព្រំដែនជាមួយប្រទេសស៊ុយអែត បន្ទាប់ពីមានការកើតឡើងវិញនៃអំពើហឹង្សារបស់ក្រុមក្មេងទំនើងដែលបានហក់ចូលក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប៉ូលីសនឹងបង្កើនការគ្រប់គ្រងរបស់ពួកគេលើរថភ្លើងឆ្លងកាត់ច្រកសមុទ្រ Oresund ដែលភ្ជាប់ទីក្រុង Malmo របស់ស៊ុយអែតជាមួយរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក ហើយក៏ជាចំណុចឆ្លងកាត់ដ៏សំខាន់រវាងប្រទេសទាំងពីរផងដែរ។ ការប្រើប្រាស់កាមេរ៉ាឃ្លាំមើលក៏នឹងត្រូវបានបង្កើនផងដែរ។

លោក Peter Hummelgaard រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសដាណឺម៉ាកបានឲ្យដឹងកាលពីថ្ងៃសុក្រថា យើងកំពុងបង្កើនការឃ្លាំមើលមួយផ្នែកដើម្បីបង្កើនសន្តិសុខ ប៉ុន្តែក៏ដើម្បីការពារទាហានកុមារស៊ុយអែតដែលបានជួលដែលមកទីក្រុង Copenhagen ដើម្បីបំពេញភារកិច្ចពាក់ព័ន្ធនឹងជម្លោះក្រុមក្មេងទំនើង។

រដ្ឋមន្ត្រីបានបង្ហាញក្នុងសប្តាហ៍នេះថា មានឧប្បត្តិហេតុចំនួន២៥ ចាប់តាំងពីខែមេសា ដែលក្រុមឧក្រិដ្ឋជនដាណឺម៉ាកបានជួលអ្វីដែលគាត់ហៅថា “ទាហានកុមារ” ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេស។ លោកបានបន្តថា ការបាញ់ប្រហារចំនួនបីត្រូវបានផ្សារភ្ជាប់ទៅនឹងក្មេងជំទង់ស៊ុយអែតក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះតែម្នាក់ឯង។

លោក Hummelgaard បានបន្ថែមថា ឥឡូវនេះយើងកំពុងរឹតបន្តឹងវីសបន្ថែមទៀត ក្នុងរយៈពេលខ្លី ដោយការពង្រឹងកិច្ចខិតខំប្រឹងប្រែងនៅព្រំដែនជាមួយប្រទេសស៊ុយអែត។

ប្រទេសស៊ុយអែតបានរងការវាយប្រហារដោយរលកនៃការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកដែលទាក់ទងនឹងក្រុមក្មេងទំនើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមរបាយការណ៍របស់ Financial Times ដែលបានលើកឡើងពីប៉ូលីសស៊ុយអែត ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពល តែងតែប្រើកុមារដើម្បីប្រព្រឹត្តឃាតកម្ម ខណៈដែលពួកគេនឹងទទួលបានការកាត់ទោសស្រាល ប្រសិនបើត្រូវបានកាត់ទោស។

លោក Hummelgaard បានហៅវាថា បាតុភូតដ៏គួរឱ្យភ័យខ្លាច ដែលក្រុមក្មេងទំនើងជនជាតិដាណឺម៉ាកកំពុងជួលជនជាតិស៊ុយអែតវ័យក្មេងឱ្យធ្វើការងារកខ្វក់របស់ពួកគេ។

ប្រទេសដាណឺម៉ាកបានប្រើប្រាស់វិធីសាស្រ្តដ៏តឹងរ៉ឹងចំពោះអន្តោប្រវេសន៍ និងការដោះស្រាយជាមួយក្រុមឧក្រិដ្ឋជនជាងប្រទេសជិតខាង។ ក្នុងចំណោមវិធានការដែលបានអនុវត្តគឺការបង្ខំឱ្យផ្លាស់ទីជនមិនមែនដាណឺនចេញពីតំបន់ដែលពួកគេស្ថិតនៅភាគច្រើន ក៏ដូចជាការផ្តន្ទាទោសទ្វេដងសម្រាប់ឧក្រិដ្ឋកម្ម។

ក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងពង្រឹងទំនាក់ទំនងស៊ើបការណ៍សម្ងាត់ជាមួយស៊ុយអែត ដោយដាក់មន្ត្រីម្នាក់ជាអចិន្ត្រៃយ៍ជាមួយប៉ូលីសក្រុង Stockholm និងកំពុងពង្រីកការផ្លាស់ប្តូរមន្ត្រីជាមួយការអនុវត្តច្បាប់នៅភាគខាងត្បូងប្រទេសស៊ុយអែត។ យោងតាមក្រសួងបានឱ្យដឹងថា បច្ចេកវិទ្យាសម្គាល់មុខអាចត្រូវបានគេប្រើប្រាស់សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាការប៉ុនប៉ងមនុស្សឃាត។

អត្ថបទដែលជាប់ទាក់ទង