**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា

ឯកឧត្តម វង្ស ពិសេន៖ កត្តាប្រវត្តិសាស្ត្រ ក្នុងសម័យតេជោ បានខិតខំបោះបង្គោលព្រំដែនឱ្យរឹងមាំ ជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជាង ៦០០០នាក់ ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកពារាំង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការផ្តល់សម្ភារៈ ថវិកា បង្ហាញពីទឹកចិត្តសប្បុរសធម៌ និងរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានមួយកម្រិត ពិសេសនៅពេលជំងឺជាសះស្បើយ ប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរផងដែរ។

ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ថា សុខភាពល្អ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ដោយហេតុនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់ទាំងឡាយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីល្បិចកលរបស់ក្រុមអគតិ ស្ថិតក្រោមឥទ្ធិពលមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានលើកឡើងអំពីគម្រោងជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ ថាធ្វើឲ្យបាត់បង់ទឹកដី និងបម្រើឲ្យផលប្រយោជន៍បរទេសជាដើម។

ឯកឧត្តម បានបញ្ជាក់ថា ការជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ គឺជាគម្រោងការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយក៏បានធ្វើការពន្យល់សព្វគ្រប់ហើយពីក្រុមអ្នកជំនាញ ប៉ុន្តែក្រុមប្រឆាំងនៅតែបន្តធ្វើគធ្វើថ្លង់ និងបង្កើនការផ្សាយព័ត៌មានប្រឌិតនានា ដើម្បីកេងចំណេញខាងនយោបាយ។

ឯកឧត្តមបន្តថា កត្តាប្រវត្តិសាស្ត្រក្នុងសម័យតេជោ ហ៊ុន សែន និងកំពុងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានខិតខំការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ និងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាច្រើនសម័យមកហើយមិនដែលមានទេ ទើបតែមានក្នុងសម័យតេជោ មានទាំងការស្ថាបនាផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង