**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ម៉ាង ស៊ីណេត ឲ្យអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ធ្វើយ៉ាងណាឱ្យពួកគេមានអារម្មណ៍ថា តំបន់កោះ នៃខេត្តព្រះសីហនុ មានសុខសុវត្ថិភាពទាំងយប់ ទាំងថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញក្រុងពាលីសាងសង់មហាកុដិ ចេតិយ និងដាំដើមឈើនៅក្នុងបរិវេណវត្តគីរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តម រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អ្នកឧកញ៉ា លោកឧកញ៉ា ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត។

ពិធីក្រុងពាលីសាងសង់មហាកុដិនេះបានរៀបចំតាមបៀបប្រពៃណីសាសនា កុដិនេះ មានបណ្តោយ ១៩.៦ម៉ែត្រ ទទឹង ១៥.៥០ម៉ែត្រ ជាន់ផ្ទាល់ដីមានទំហំ ២៨០មែត្រការ៉េ មានបន្ទប់គេងធំចំនួន៣ បន្ទប់ទឹកចំនួន២ បន្ទប់សាធារណៈចំនួន១ ឃ្លាំងចំនួន១ ជណ្តើរ លំហរខាងក្នុងអគារ រានហាលខាងមុខអគារ និងចាក់ប្លង់សេ ៤សន្លឹក ។

ក្នុងឱកាសនោះឯកឧត្តម ប្រធានក្រុមប្រឹក្សា និងឯកឧត្តម អភិបាលខេត្ត និងមន្ត្រីរាជការ អ្នកឧកញ៉ា លោកឧកញ៉ា ប្រជាពលរដ្ឋ ក៏បានអញ្ជើញចូលរួមដាំដើមធ្នង់ចំនួន ៥០០ដើម និងក្រោងដាំដើមគគីចំនួន ១ ៥០០ដើមបន្ថែមទៀតនៅក្នុងបរិវេណវត្តគីរីជលសារកោះរ៉ុង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃចូលរួមថែរក្សាដើមឈើទាំងនេះឱ្យបានគង់វង្ស ព្រោះការដាំដុះដើមឈើនេះ ដើម្បីប្រើក្លាយទីធ្លាវត្តគីរីជលសារ ភូមិព្រែកស្វាយ ជាតំបន់អេកូទេសចរណ៍ធម្មជាតិទាក់ទាញ ក្លាយជាចំការធ្នង់ ចំការគគីរសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ ពិសេសទេសចរ (អ៉ឺរ៉ុប) មកលេងកម្សាន្តតំបន់កោះកាន់តែច្រើន បង្កើនជីវភាពអ្នកកោះកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ ដោយសារតែកន្លងមកប្រជាពលរដ្ឋនៅតំបន់កោះពួកគាត់ភាគច្រើនប្រកបមុខរបរនេសាទ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នពួកគាត់ងាកមកប្រកបមុខរបរបំរើឱ្យវិស័យទេសចរណ៍វិញ ធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ នេះដោយសារតែកត្តាសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសិទ្ធសេរីភាពក្នុងការប្រកបអាជីវកម្មរបស់ខ្លួនកាន់តែល្អប្រសើរជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងកោះរ៉ុង ពិសេសកងកម្លាំងនគរបាល និងអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដោយធ្វើយ៉ាងណាឱ្យពួកគេមានអារម្មណ៍ថា តំបន់កោះ នៃខេត្តព្រះសីហនុ មានសុខសុវត្ថិភាពទាំងពេលយប់ ពេលថ្ងៃ ហើយនៅពេលដែលពួកគេមកលេងកម្សាន្តទីនេះម្តងហើយ និងផ្សព្វផ្សាយទៅកាន់មិត្តភក្រ្កឱ្យមកលេងកម្សាន្តតំបន់កោះបន្ថែមទៀត យើងគួរតែគប្បីមានការទទួលស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខរួសរាយ រាក់ទាក់ និងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនភ្ញៀវទេសចរឱ្យបានកាន់តែលឿនឆាប់ ដែលជាចំណុចសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់កោះ នៃខេត្តព្រះសីហនុកាន់តែរីកចម្រើននាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង