អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំគណៈប្រតិភូធ្វេីទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង និងទីក្រុងសិនជិន នៃប្រទេសចិន
ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វេីទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង និងទីក្រុងសិនជិន នៃប្រទេសចិន ពីថ្ងៃទី០៨-១១ ខែកក្ដដា ឆ្នាំ២០២៤។
គោលបំណងនៃដំណេីរទស្សនកិច្ច គឺដេីម្បីស្វែងយល់អំពី៖
(១)-ដំណេីរការផ្តល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ
(២)-បច្ចេកវិទ្យានៃការផលិតឧបករណ៍ និងសម្ភារបច្ចេកទេសបំរេីឱ្យការផលិតឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
(៣)-គំរូនៃអាជីវកម្មក្នុងរូបភាពអាជីវកម្មស្វយ័តរបស់រដ្ឋ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ក្នុងដំណេីរទស្សកិច្ចនោះ ឯកឧត្ដម បណ្ឌិត តុប នេត និងគណៈប្រតិភូអមដំណេីរ បានជួបប្រជុំជាមួយ ឯកឧត្តម Wen Hongwu អគ្គនាយកក្រុមហ៊ុន Bauhinia Culture Group Corporation ដែលជាក្រុមហ៊ុនកណ្តាលរបស់រដ្ឋ និងសហការី ដេីម្បីពិភាក្សាការងារ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត ៕