**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំអាជ្ញាធរខេត្តកំពង់ចាម បន្ដរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាល ត្រូវបន្ដរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្ដរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុកថា ការរៀបចំវេទិកាសាធារណៈនេះ ជារឿងចាំបាច់បំផុតដែលត្រូវអនុវត្ត ហើយប្រធានបទត្រូវផ្លាស់ប្ដូរតាមកាលៈទេសៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងថា តាមរយៈវេទិកាសាធារណៈនេះ អាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រៅពីដោះស្រាយទុកកង្វល់ ក៏អាចផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការរៀបចំវេទិកាសាធារណៈនេះ គឺមិនចាំបាច់ទ្រង់ទ្រាយធំដែលមានពលរដ្ឋច្រើនចូលរួមនោះទេ ពោលត្រូវធ្វើក្នុងរូបភាពសមល្មម តែអាចដោះស្រាយកង្វល់បានយ៉ាងមានប្រសិទ្ធ ហើយកុំឲ្យប៉ះពាល់ដល់ពេលវេលានៃការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ។ នៅពេលរៀបចំ ត្រូវរៀបចំបញ្ជូនមន្ដ្រីជំនាញទៅជាមួយដើម្បីជាចំណែកក្នុងការដោះស្រាយ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានណែនាំដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងមធ្យោបាយ និងសម្ភារៈ ដើម្បីជួយអន្ដរាគមន៍ដល់ប្រជាពលរដ្ឋក្នុងជួបបញ្ហាគ្រោះធម្មជាតិ។ លើសពីនេះ អាជ្ញាធរត្រូវកែប្រែឥរិយាបថ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជៀសវាងការថ្នាំងថ្នាក់ជាមួយពួកគាត់។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវជួយពង្រឹងដល់អាជ្ញាធរថ្នាក់ក្រោមជាតិ លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង ល្បែងស៉ីសងគ្រប់ប្រភេទ ដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកបានពន្យល់ថា ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋត្រូវម្ចាស់ការចូលរួមសហការជាមួយអាជ្ញាធរផងដែរ។

ដោយឡែក សម្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវិញ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យបន្ដប្រកាសសមាសភាពក្រុមការងារថ្នាក់ភូមិ និងឃុំ ដែលនៅសេសសល់ដើម្បីមានឱកាសចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារបម្រើ និងបំពេញសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានចុះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ បានចំនួន ១១៥លើក ដែលមានអ្នកចូលរួមចំនួន ២៤,៩៩៥នាក់ ដោយរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយផ្សេងៗ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង