**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ

រដ្ឋមន្ត្រី​ ថោ ជេដ្ឋា អញ្ជើញអមដំណើរ​សម្ដេចធិបតី​នាយករដ្ឋមន្ត្រី​ ចុះពិនិត្យ​តំបន់លិចទឹក​ដោយជំនន់ទឹកភ្លៀង​ និង​ពិនិត្យវឌ្ឍនភាពសំណង់​ស្ទាក់ទឹកកំពង់គោ​ ក្នុងខេត្តកំពង់ធំ​


ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦កើត​ ខែស្រាពណ៍ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០​ ខែ​សីហា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​ បានអញ្ជើញ​អមដំណើរ​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ចុះពិនិត្យ​តំបន់លិចទឹក​ដោយសារជំនន់ទឹកភ្លៀង​ និង​ពិនិត្យវឌ្ឍនភាព​សំណង់ស្ទាក់ទឹកកំពង់គោ​ និង​ការដ្ឋាន​ស្ដារស្ទឹង​ស្លាប់​ ក្នុងភូមិសាស្រ្ដ​ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមជម្រាបថា​ គម្រោង​អភិវឌ្ឍន៍ទំនប់​​ស្ទាក់ទឹក​​​​កំពង់គោ​ មាន​ការងារសំខាន់ៗដូចជា​​ ​សាងសង់​សំណង់ស្ទាក់ទឹក​កំពង់គោចំនួន​​ ១កន្លែង​​​ និង​​ស្តារស្ទឹងស្លាប់ប្រវែងប្រមាណ​ ៣០គីឡូម៉ែត្រ​​​។​ គម្រោងនេះ​​​​ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប​ សម្រាប់​បម្រើ​ការ​ស្រោចស្រព​លើ​ផ្ទៃដីបង្កបង្កើនផលកសិកម្ម​​ ដំណាំរួមផ្សំ​គ្រប់ប្រភេទ​ និង​បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​របស់បងប្អូន​ប្រជាពលរដ្ឋ​​​ នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ​ ដែល​រួមមាន​​​ក្រុងស្ទឹងសែន​ ស្រុក​កំពង់ស្វាយ ​ស្រុកសន្ទុក​ ស្រុកប្រាសាទបល្ល័ង្គ និង​ស្រុកសណ្តាន់។ ទន្ទឹមនឹងនេះ​បាន​​ដើរតួនាទីក្នុងការពង្វាងទឹកដែល​ធ្លាក់ពីប៉ែកខាងលើ​នៃខេត្តព្រះវិហារចូលទៅស្ទឹងសែន និង​ជួយកាត់បន្ថយហានិភ័យនៃការជន់​លិចក្នុង​ក្រុងស្ទឹងសែន និងតំបន់ជុំវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង