**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

សម្តេច ម៉ែន សំអន អញ្ជើញប្រកាស លោកជំទាវ កែ សួនសុភី ជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្មីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ នៅក្រោយការកែសម្រួលសមាសភាពជាថ្មី ដោយមានលោកជំទាវ កែសួន សុភី ស សុខា ជាប្រធានកិត្តិយស ខណៈដែលលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានសាខា
សមាគម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់សកម្មភាពស្រ្តី យកចិត្តទុកដាក់ លើកស្ទួយតម្លៃស្រ្តី លើកកម្ពស់ស្ថានភាពស្រ្តី លុបបំបាត់ការរើសអើងស្រ្តីងាយរងគ្រោះ និងជម្រុញស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការងារនយោបាយ ការងារសេដ្ឋកិច្ច សង្គម ដែលស្រ្តីជាកម្លាំងចលករដែលមិនអាចខ្វះបាន។

មានប្រសាសន៍ក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះលោកជំទាវ កែ សួនសុភី ស សុខា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសាខាសាមគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះឱ្យបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពដូចជា ពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខាទូទាំងអង្គភាពឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយបានចាប់កំណើតឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងរយៈពេលនេះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលបានត្រូវបំផ្លាញដល់ឫសគល់ ទឹកដីកម្ពុជាទាំងមូលពោរពេញដោយគំនរផេះផង់ និងជោគជាំដោយឈាម និងទឹកភ្នែក។ ក្រោយថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ សមាគមនារីបានប្រមូលផ្តុំចងក្រងនារីជាក្រុម និងបានបំផុសបងប្អូននារីគ្រប់ស្រទាប់រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារកសាង និងការពារមាតុភូមិ ទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងបានសហការជាមួយក្រសួង/ស្ថាប័ន និងសមាគមនារីនៃបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ជួយដល់នារីដែលកំពុងជួបការលំបាកក្នុងជីវភាព និងបានខិតខំពង្រឹង និងជំរុញសកម្មភាពដោយផ្តោតសំខាន់លើការបង្កើតគោលនយោបាយដើម្បីការពារស្ត្រី និងកុមារ អប់រំស្ត្រីឱ្យកសាងគ្រួសារដែលមានសុភមង្គល របៀបរស់នៅមានសីលធម៌ល្អ លើកកម្ពស់ និងផ្តល់អំណាចដល់ស្ត្រីក្នុងជីវិតប្រចាំថ្ងៃ ដែលនាំទៅដល់ការផ្តល់អំណាចក្នុងសង្គម និងនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី ការពារស្ត្រីពីការរំលោភបំពានក្នុងគ្រួសារ ពិសេសបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ត្រី ដើម្បីបង្កើនចំនួនស្ត្រីក្នុងតំណែងក្នុងវិស័យនយោបាយ និងការសម្រេចចិត្តជាដើម ៕    

អត្ថបទដែលជាប់ទាក់ទង