**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសប្រឆាំងដាច់ខាតចំពោះការញុះ ញង់ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ និងចាត់វិធានការបង្ក្រាប និងកម្ទេចរាល់ឧបាយកលបំផ្លាញ សុខសន្តិភាពរបស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ដោយបានបញ្ជាក់ថាក្នុងរយៈពេលថ្មីៗកន្លងទៅនេះមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវ នាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបោះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាបំបែកបំបាក់ និងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ តំណាង​ឲ្យ​នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែង ការណ៍ របស់អគ្គបញ្ជាការដ្ឋាននៃកង យោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និង​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៤​ ដោយបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្តេជ្ញាការពារឲ្យខាងតែបានដាច់ខាត នូវសុខសន្តិភាព ស្ថេរភាពជាតិ​ និងសណ្ដាប់ធ្នាប់សាធា រណៈជូនប្រជាជនកម្ពុជារាប់លាននាក់​ ទោះស្ថិតក្នុងតម្លៃណាក៏ ដោយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហឹង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើស ច្បាប់ ហើយកងយោធពលខេមរភូមិន្ទ ត្រូវតែបង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិបំផ្លាញសន្តិភាព ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងរូបភាពណាក៏ដោយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវគ្រប់គ្រងកម្លាំងឲ្យបានហ្មត់ ចត់ ត្រៀមកម្លាំង និងមធ្យោបាយគ្រប់ គ្រាន់ ក្នុងការអនុវត្តបទបញ្ជា និងកំចាត់ឲ្យបានទាន់ពេលវេលា នូវកម្លាំងអមិត្តទាំងឡាយ ដែលប៉ុនប៉ងផ្ដួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង