**សម្ដេចបវរធិបតីហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពេញអង្គត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់វិធានអនាម័យស្អាត ៣យ៉ាង និងថែទាំសុខភាពអោយបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន អោយស្ងួនចំណី»**បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤**លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!

អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ទូទាំងខេត្ត

ភ្នំពេញ៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ទាំង១៣ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដើម្បីពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យស្របតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានា ដែលបានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ចំពោះការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ គឺអនុលោមតាម សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ ឬហៅកាត់ថា (ភីម) ដែលបានដាក់ឱ្យអនុវត្តដោយ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ចុះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ គឺនៅតែមានសុពលភាពក្នុងការអនុវត្តចំពោះគម្រោងមូលនិធិឃុំ សង្កាត់ ដ៏ដែល។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ចំពោះលទ្ធផលនៃការអនុវត្តគម្រោង របស់រដ្ឋបាលឃុំសង្កាត់ទាំង១២៧ នៅក្នុងឆ្នាំ២០២៤នេះ មានគម្រោងសរុបចំនួន ១៧០គម្រោង ហើយមកដល់ពេលនេះ អនុវត្តបានលទ្ធផល គឺបានធ្វើកិច្ចលទ្ធកម្មរួច ចំនួន១៥១/១៧០គម្រោង ដោយបានចុះកិច្ចសន្យារួច ទាំង១៥១គម្រោង រីឯវឌ្ឍនភាពនៃ ១៥១គម្រោងនេះវិញ គឺ៖
-បានអនុវត្តចាប់ពី១០០% មានចំនួន ១៤គម្រោង
-បានអនុវត្តច្រើនជាង៥០% មានចំនួន ២៤គម្រោង
-បានអនុវត្តតិចជាង៥០% មានចំនួន ២០គម្រោង
-មិនទាន់បានចូលអនុវត្តចំនួន ៩២គម្រោង
-បានលប់ចោលកិច្ចសន្យា ចំនួន ០១គម្រោង
-រីឯគម្រោងនៅសល់ចំនួន ១៩/១៧០គម្រោងទៀត គឺកំពុងបន្តនីតិវិធីកិច្ចលទ្ធកម្ម។

ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរក្រុង ស្រុកទាំង១៣ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង