ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនគ្រួសារសព លោក រ័ត្ន គល់ អតីតនាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្កើតមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានសំណេះសំណាល និងនាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស សរុបចំនួន ៥,០០០,០០០៛(ប្រាំលានរៀល) ប្រគល់ជូនគ្រួសារសព លោក រ័ត្ន គល់ អតីតនាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព។
ក្រុមគ្រួសារនៃសពបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ថែមទាំងជួយឧបត្ថម្ភនូវថវិកាអតីតមហាគ្រួសារកងរាជអាវុធហត្ថដល់គាត់ដើម្បីដោះស្រាយតម្រូវការចាំបាច់ក្នុងគ្រួសារទៀតផង។
ក្នុងឱកាសនេះដែរ ក្រុមគ្រួសារសពបានគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកជំទាវ បុត្រា បុត្រី ចៅស្រីជាទីស្រឡាញ់ រួមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទូទាំងប្រទេស សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕